រឿងក្រពើវង្វេងបឹង

ពាក្យទំនៀម “ក្រពើវង្វេងបឹង” តាមពាក្យទំនៀមខ្មែរ ចាស់បុរាណ លោកតែង ស្តីបន្ទោស ចំពោះជន ងុលងល់ បាបធម៌លាមក ព្រៃផ្សៃ អកត្តញ្ញូ មិច្ឆាទិដ្ឋិនិរគុណថាជា ”ក្រពើ វង្វេងបឹង”។ ស្របតាម ពាក្យទំនៀម នេះរឿងព្រេង ក្រពើនិង អ្នកបរទេះ បាននិទានថ្កោល ទោសត្មះតិះដៀល ចំពោះសត្វក្រពើ ថារមិលគុណ និងប្រមាថ ចំពោះអ្នកបរ ទេះដែល ជាអ្នក មានគុណោបការៈ សង្គ្រោះសន្តោស ជីវិតខ្លួនឲ្យ រួចផុសចាក ទុក្ខសោក វិនាស អន្តរាយ គ្រោះឧបទ្ទវហេតុ នៅក្នុងព្រៃ។ ពាក្យទំនៀម និងរឿងព្រេង និទាននេះ បានដឹងនិង យល់ជ្រួត ជ្រាបគ្រប់ចូល សរសៃឈាម បេះដូងថ្លើមប្រ មាត់ដល់ប្រ ជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នក ក្រុងឬអ្នក ស្រែចម្ការ អ្នកមានឬអ្នកក្រ អ្នកខ្ពស់ឬអ្នកទាប អ្នកធំឬអ្នកតួច ស្តេចឬមន្ត្រី រាស្ត្រប្រុស ឬ ស្រី ក្មេង ឬ ចាស់អ្វីឡើយ។ ក្នុងលក្ខណៈ ជាសត្វ រមិលគុណ ក្រពើបែរ ជាតំណាង ឲ្យជាតិសាស ន៍ខ្មែរទៅវិញ។ តាមពង្សាវ តារនៃនគរគោកធ្លក ប្រជាជាតិខ្មែរ មានសន្តតិវង្ស ចេញពីសត្វត្រកួត ដែលស្ថិត នៅក្នុងអំបូរ នៃសត្វក្រពើ រស់នៅលើ គោកផង ក្នុងទឹកផង ហើយទស្សនៈ នេះបានបញ្ជាក់ បន្ថែមទៀត ដោយទំនៀម ដោតទង់ក្រពើ ដែលជាទង់ព្រ លឹងរបស់ខ្មែរ គ្រប់រូប នៅពេលទទួលមរណភាព។

ចលនាអក្សរសិល្ប៍ នៃរឿងព្រេងនិទាន ដ៏មានប្រជា ប្រិយនៅក្នុងគ្រប់ ស្រទាប់ជាន់ថ្នាក់ នៃប្រជាជនខ្មែរ និងពាក្យទំនៀមនេះ ទំនងជាមានគោល បំណងឆ្លុះបញ្ចាំងអំពី ”ទស្សនៈសង្គម” មួយដែលហាក់ ដូចជាស្តីបន្ទោស ឲ្យខ្មែរទាំងឡាយ ថាបានវង្វេង ភ្លេចជាតិកំណើត ភ្លេចកេរដំ ណែលវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណ ជាតិរបស់ខ្លួនឯង និងបានទៅ ស្រវាតោង ចាប់យក វប្បធម៌អរិយ ធម៌របស់ជាតិ សាសន៍ដទៃ ដូចមានទំនាយ សាសនាបាន ពោលថា ”ឯនគរខ្មែរ យើងនេះសឹងប្រែ ពុំមានសោះប្រាណ ច្រើនចេះ ចោលច្បាប់ សណ្តាប់បុរាណ ហេតុនោះពុំ ក្សាន្តដូចអស់គនរ”។ កំណាព្យមួយឃ្លា នេះប្រហែល ជាមានបំណង ស្តីបន្ទោសចំពោះ ប្រជាជនខ្មែរ ឬនគរខ្មែរ ទាំងមូលថា បានប្រែក្រ ឡាស់លះបង់ ចោលនូវទម្លាប់ ទំនឹមទំនៀមពី បុរាណរបស់ខ្លួន ដែលជាមូលហេតុ នៃការប្រាសចាក សេចក្តីសុខ ក្សេមក្សាន្ត នៅក្នុងដែន អាណាច ក្ររបស់ខ្លួន។

ស្របគ្នានឹង ទស្សនៈនេះផងដែរ សាស្ត្រាថ្ងៃ ស្រុកបានពោលថា” តាំងតែអ្នក ឆ្ងាយគេចូលកក នៅក្នុងគោក ធ្លករាជបូរី កកើតជាហេតុ ភេទផែនដី ទាំងមនុស្ស ប្រុសស្រីប្រែចិន្តា។ បែរបែកបោះ បង់បែបបុរាណ គ្រប់ប្រាណ ពុំមានតាមតម្រា សឹងត្រេកដោយ ទ្រព្យគ្រប់រូបបា ពុំមានអ្នកណា តាមសណ្តាប់។ ទាំងនេះហេតុ តែភេទសីមា ព្រះពុទ្ធសាសនា ប្រែក្រឡាប់បណ្តាល ក្នុងចត្តងងឹតអ័ព្វ យកខុសជាគាប់ ក្រឡាប់ប្រែ។ អ្នកប្រាជ្ញប្រាប់ ទៅខ្លៅមិនតាម មិនដោយទំនៀម ទំនងខ្មែរចចេស ចិត្តអាងពូកែ ដ្បិតតែមាន គេមកនៅថ្មី។ សាស្ត្រាដដែល នេះក៏បានគួសបញ្ជា ក់បន្ថែមទៀត ថាការលះបង់ច្បាប់ ទំនៀមនិងការប្រែ ក្រឡាស់ផ្លាស់ យកច្បាប់ថ្មីពី ជាតិសាសន៍ដ៏ទៃ គឺជាការប្រែសករាជ ដែលពុំអាច ផ្តល់នូវសេច ក្តីសុខក្សេម ក្សាន្តដល់សង្គម ជាតិឡើយ ដរាបណាប្រជា ជាតិខ្មែរមិន វិលត្រឡប់ម ករកសំបុក វប្បធម៌ កំណប់ច្បាប់ ទំនៀមរបស់ ខ្លួនទេនោះ ដូចមានកំ ណាព្យពោល ទុកដូច្នោះថា “ នេះហៅប្រែ រាជប្រែសករាជ សិស្សសោត មិនខ្លាច គ្រូអាចារ្យ ឯកូនមិន ខ្លាចអ្នកមេបា រីឯភរិយា មិនខ្លាចប្តី។ កង្កែបមិន ចង់ខ្លាចពស់វែក សត្វក្អែក ចង់ជល់និងដំរី ដើមចេក ប្រុងជល់នឹងក្របី រីត្រីចង់ជល់ នឹងបុព្វតា។ ហេតុភេទទាំង នេះកើតមានមក នាំឲ្យជនយក ជាកិរិយាសឹង ចោលសណ្ដាប់ ធ្នាប់ច្បាប់មាត្រា ទើបលោក ឧបមាដូច្នេះនៃ។ គោស្រុកទៅ ចូលឯហ្វូងស្វា ឯឆ្មាបង់ផ្ទះ ទៅពឹងព្រៃ មច្ឆាចោល បឹងទៅពឹងព្រៃ ក្របីចោលត្រាញ់ ស្រឡាញ់ត្រែង ។ យកជាពំនាក់ នៃអាត្មា ភ្លើងឆេះកាល ណាទើប ស្វះស្វែង ភ្លើងឆាបរោល ដល់ខ្លួនឯង ទើបចោលបឹង ត្រែងមក រកត្រាញ់។ រាជហង្ស ហើរបង់ ចោលសំបុក ហើរទៅយក កុកជាសម្លាញ់ ដល់មានព្រាន ព្រៃមកបរបាញ់ កុកសសស្រាញ់ ហើរចោលហង្ស។ ម្ល៉ោះហើយ សមនឹង អសារសូន្យ អន្តរាយខូច ខ្លួនវិនាសបង់ ព្រោះព្រើល គំនិតចិត្តចង់ សប្បាយទើប បង់ពីសម្បុក ។ លង់លុះមាន ភ័យដូច្នេះឯង ទើបបានហើរ ស្វែងរកទីសុខ រកទៅរកមក បានតែទុក្ខ ព្រោះបង់ សំបុកឋានអាត្មា”។

ឆ្លងតាមទស្សនៈខាងលើនេះ ពាក្យទំនៀម “ក្រពើវង្វេងបឹង” ក្រៅពីមាន អត្ថន័យស្តី បន្ទោសចំពោះ ជនរមិលគុណ ក៏ទំនងជាអាច មាន័យម្យ៉ាងផងដែរ ដោយចង្អុល ប្រាប់ថា ខ្មែរទាំងឡាយ ដែលតំណាង ដោយសត្វក្រពើ កំពុងតែវង្វេង បឹងរបស់ខ្លួនហើយ ពោលគឺបឹង វប្បធម៌អរិយ ធម៌បឹងច្បាប់ ទំនៀមពីបុរាណ របស់ខ្លួន។ ដោយពុំធ្វើ អត្ថាធិប្បាយ អំពីមូល ហេតុនៃការ វង្វេងនេះ។ ការប្រាសចាក វប្បធម៌អរិយធម៌ និងច្បាប់ទំនៀម របស់ខ្លួនបានផ្តល់ ផលវិបាកជាច្រើន ដូចជាការបែក បាក់សាមគ្គីជាតិ ការបាត់បង់ ស្មារតីបង្រួប បង្រូមជាតិ ការ ស្រវាំងមិន យល់ដឹងអំពី អត្តសញ្ញាណ ជាតិឯង ការវៀរចាក មនសិការ ស្នេហានិង បម្រើបុព្វ ហេតុជាតិ មាតុភូមិ ហើយពិសេស ជាងនេះទៀត គឺដំណើរបា្រស ចាកនេះបាន សាបព្រោះ បណ្តុះវប្បធម៌ ប្រមាថជាតិឯង ដោយមិនដឹងខ្លួន។ ហេតុដូច្នេះដើម្បី ធ្វើជាម្ចាស់ លើវាសនា ប្រទេសជាតិ និងបេតិក ភណ្ឌវប្បធម៌ ដែលដូនតារ បស់ខ្លួនបន្សល់ ទុកជាកេរមត៌ក ឲ្យនោះ និងជាពិសេស ដើម្បីធ្វើជាម្ចាស់ លើប្រវត្តិ សាស្រ្តរបស់ខ្លួន និងជាអ្នក ចារក្រាំង ប្រវត្តិសាស្រ្ត របស់ខ្លួន ដោយខ្លួនឯង ខ្មែរទាំង ឡាយគប្បី ស្វែងរកនិង ឈ្វេងយល់ គម្ពីរក្បួនច្បាប់ សណ្តាប់ ពីបុរាណរ បស់ខ្លួនឡើងវិញ ដែលជាឫស កែវនិងដួង វិញ្ញាណនៃ អត្តសញ្ញាណ របស់ជាតិខ្មែរ ទាំងមូល ប្រៀបដូចក្រ ពើទាំងឡាយ គប្បីស្វែងរកបឹង ទៅតាមទំនង ដែលខ្លួនធ្លាប់ អាស្រ័យ ដោយសុខសាន្តដូច្នោះដែរ។
៣.ពាក្យទំនង “ក្រពើស្វែងបឹង” ឆ្លងកាត់សង្រ្គាម ជាច្រើនសតវត្សរ៍ និងទស្សវត្សរ៍ កន្លងមក ទាំងសង្រ្គាម ផ្ទៃក្នុង ទាំងចម្បាំង រាំងជល់និង បច្ចាមិត្តជិតខាង មូលដ្ឋានឯកសារ ទាក់ទងនិង បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត នីតិសាស្រ្ត ធម្មសាស្រ្តខ្មែរ បាន ទទួលរងវិនាសកម្ម ទ្រុឌទ្រោម ឱនថយ មហាសោក ស្តាយដោយ សារការបំផ្លាញ អំពីជាតិ សាសន៍ដទៃផង ដោយជាតិ សាសន៍ឯងផង និងដោយការ ខកខានមិន បានថែរក្សា សណ្តាប់ធ្នាប់រៀប ចំខ្លួនតាមបែប បទសីលឲ្យ នៅគង់វង្សផង។ សច្ចការណ៍ជាប្រវត្តិ សាស្រ្តនេះ បានញ៉ាំងឲ្យ ខេមរជនមួយ ចំនួនវង្វេង លែងស្គាល់ លែងដឹង លែងយល់អំពី សំបុកសម្បត្តិវ ប្បធម៌ កំណប់ ច្បាប់ទំនឹមទំនៀម និងអត្តសញ្ញាណ ជាតិរបស់ខ្លួន ប្រៀបបាននឹង ក្រពើកំពុងវង្វេង បឹងរបស់ខ្លួន ដូច្នេះដែរ។ កាលបើក្រពើ ដែលវង្វេងបឹង គប្បីស្វះសែ្វង រកបឹងរបស់ខ្លួ នយ៉ាងណា ខេមរជន ទាំងឡាយ ណាដែល កំពុងវង្វេង ភាន់ភ្លាំងភ្លេច ស្មារតីចាក រិហិនិង សតិសម្បជញ្ញៈ ចំពោះវប្បធម៌ និងច្បាប់ ទម្លាប់របស់ខ្លួន ក៏គប្បីស្វះ ស្វែង ឈ្វេងយល់ ឆ្ពោះទៅរកខឿន វបធម៌ច្បាប់ របស់ខ្លួនឡើង វិញយ៉ាង នេះដែរ។

ការសិក្សាស្រាវ ជ្រាវស្វែងរក មូលដ្ឋានច្បាប់ ខ្មែរពីបុរាណ ពុំមានគោល បំណងធ្វើ វិសុទ្ធកម្ម ច្បាប់ខ្មែរ ឬបង្វិលចរន្ត គំនិតខ្មែរបច្ចុប្បន្ន ឲ្យវិលត្រឡប់ ទៅរកអតីតកាល ឬភាព ចាស់គំរិលអន់ ថយដែលច្រាស នឹងចរន្តគំនិត សាកលលោក ឥឡូវនេះឡើយ។ ផ្ទុយទៅវិញ កិច្ចការស្រាវ ជ្រាវនេះ មានគោល បំណងតម្រែ តម្រង់ស្ថាបត្យកម្ម វប្បធម៌នីតិសាស្រ្តខ្មែរ ឲ្យស្ថិតនៅលើគន្លង “ទំនើបកម្ម” តាមនិន្នាការ តំបន់និង ពិភពលោកផង និងស្ថិតនៅគន្លង “ទំនៀមកម្ម” តាមអត្តសញ្ញាណ វិសេសរបស់ ប្រជាជននិង ប្រជាជាតិ ខ្មែរផង។
ប្រាកដណាស់ ដើម្បីរក្សាជីវិត របស់ខ្លួនឲ្យនៅគង់វង្ស វប្បធម៌ចាំបាច់ត្រូវធ្វើវឌ្ឍន កម្ម នៅលើគន្លង ដែលមិន ត្រូវផ្តាច់ផ្តិល ចំពោះឫសកែវរ បស់ខ្លួន ពីព្រោះវឌ្ឍនា ការផ្ទុយពី នេះអាច ប្រៀប ប្រដូច និងវប្បធម៌ មួយសម្លាប់ វប្បធម៌មួយ សម្លាប់វប្បធម៌ មួយទៀត ក្រោម លេស “ទំនើបកម្ម” ជាក់ជាមិនខាន ហើយក្នុង ករណីចុង ក្រោយនេះ “វឌ្ឍនកម្មវប្បធម៌” នឹងត្រូវ ប្រែក្លាយជា “ឃាតកម្មវប្បធម៌” ទៅវិញ ព្រមទាំង ត្រូវភ្លាត់ជ្រុល ជ្រលួស លង់ស៊ុន ទាសទាស់ ខុសទំនង ធ្លាក់ផុងក្នុង រណ្តៅនៃពាក្យ ទំនៀម “ក្រពើវង្វេងបឹង” យ៉ាងប្រត្យក្ស។
មិនខុសគ្នាទេ ដើម្បីរក្សាជីវិតរបស់ ខ្លួនឲ្យស្ថិតនៅ ដោយចីរកាល ជាអង្វែងទៅ ច្បាប់ចាំបាច់ធ្វើវីវឌ្ឍន៍កិច្ច នៅលើគន្លង ដែលមិនត្រូវ កម្ទេចឫសគល់ និងអត្តសញ្ញាណ របស់ខ្លួនឡើយ ពីព្រោះ វីវឌ្ឍនាការ ផ្សេងពីនេះ នឹងប្រែផ្លាស់ សារជាតិច្បាប់ខ្មែរ ពីលក្ខណៈ “ច្បាប់ចាក់ ឫសកែវ”ឲ្យក្លាយ ជាលក្ខណៈ“ច្បាប់ លើកបន្តុប”ជាក់ ជាមិនខាន ហើយច្បាប់ក្នុង សណ្ឋានចុង ក្រោយនេះ គឺរង់ចាំតែដួលរម្លំ ព្រោះតែមិនអាច ទំជាប់លើ បង្គោលសង្គម ខ្មែរបានតែប៉ុណ្ណោះ ។
ដូច្នេះការសិក្សាឈ្វេង យល់អំពីគោល ការណ៍យុត្តិធម៌ទំនៀម ទំលាប់ខ្មែរ គឺជាលក្ខណៈ ដ៏ចាំបាច់ សម្រាប់ ធានាវឌ្ឍនាការ នៃនីតិសាស្រ្តខ្មែរ ឆ្ពោះទៅកាន់ ការដ្ឋានស្ថាបនកម្ម “នីតិរដ្ឋ” ឬ “រដ្ឋនីតិ ធិបតរយ្យ” ដែលមាន នីតិបែបខ្មែរ ។
ប្រសិនបើក្រពើស្វែងបឹង មានគោលដៅ រស់នៅដោយ សុខសាន្តក្នុ ងបឹងដែល ជាប្រភពកំណើត របស់ខ្លួន យ៉ាងណាខ្មែរ ស្វែងច្បាប់ខ្លួន ក៏មានគោលដៅ កសាង “រដ្ឋនីតិ ធិបតេយ្យ” ដែលផ្ដល់ សុខសន្តិភាព ជាធិបតេយ្យ ដល់ប្រជាជន និងប្រជាពល រដ្ឋខ្លួនដូច្នោះដែរ ៕
No comments:
Post a Comment