រឿងក្អែក និងពស់ - រឿងនិទាន

Breaking

BANNER 728X90

Saturday, March 31, 2018

រឿងក្អែក និងពស់

រឿងក្អែក និងពស់ ថ្ងៃមួយ មានសត្វក្អែករស់នៅក្នុងសំបុកលើមែកឈើមួយក្នុងព្រៃ។ នៅដើមឈើនោះក៏មានសត្វពស់ រស់នៅក្នុងរន្ធគល់ឈើខាងក្រោមជាមួយគ្នាដែរ។ ក្អែកបានពងពីរក្នុងសំបុក ថ្ងៃមួយក្អែកឃ្លាន បានហើរចេញក្រៅទៅរកចំណី ពេលនោះសត្វពស់បានវាចេញពីរន្ធយឺតៗទៅលើដើមឈើ ឆ្លងទៅសំបុកក្អែក ឃើញពងរបស់ក្អែកក៏លេបទឹកមាត់ ហើយស៊ីពងក្អែកអស់ទៅ។ក្រោយមកសត្វក្អែកក៏ត្រឡប់មកសំបុកវិញ បានឃើញពងវាត្រូវអ្នកណាស៊ីអស់ ហើយកើតទុកយ៉ាងខ្លាំង ហើយគិតថាអាណាស៊ីពងអញ ក៏រកវិធីតាមដាននិងដាក់អន្ទាក់ ។ លើកទី២ក្អែកពងបានពីរទៀត ម្តងនេះវាហើមិនទៅឆ្ងាយទេ នៅចាំមើលជនល្មើស។ ពេលយប់ពស់វាចេញពីក្រោមមែកឈើ ហើយស៊ីពងអស់ទៀត ក្អែកឃើញខឹងយ៉ាងខ្លាំង ហើយហើរចេញមកសួរ ហេ! ម៉េចបានហ៊ានធ្វើអញ្ចឹង? ពស់ឆ្លើយ “ អ្នណាគេ? អូអ្នកនៅទីនេះទេ?” ក្អែក ”ម៉េចបានហ៊ានស៊ីពងអញ អ្នកមិនអៀនខ្មាស់នឹងទង្វើរបស់អ្នកទេ?” ពស់ឆ្លើយ “ មកពីខ្ញុំឃ្លាន ដូច្នេះខ្ញុំយកពងរបស់អ្នកជាចំណីរបស់ខ្ញុំ” ក្អែកស្រែកដាក់ “ថ្ងៃក្រោយកុំចេះតែហ៊ានប្រយ័ត្នងាប់” ពស់ឆ្លើយឌឺ “ធ្វើអ្វីដែលអ្នកចង់ធ្វើទៅ ខ្ញុំមិនភ័យបន្តិចទេ” ដំណាលគ្នានោះ ក្អែកបានឃើញមិត្តរបស់គេជាសត្វកញ្ជ្រោងដើរមក ហើយហើរចុះមក យំទៅកាន់មិត្ត កញ្ជ្រោងសួរ “កើតអី ម៉េចបានយំ?” ក្អែក “ពោះអាក្រក់បានស៊ីពងរបស់ខ្ញុំ ចង់ដាក់ទោសវាតែរកអីធ្វើមិនកើត” កញ្ជ្រោង “កុំបារម្មណ៍សម្លាញ់ មានខ្ញុំនៅទីនេះ នឹងជួយអ្នក” ក្អែក “ធ្វើម៉េចទៅ?” កញ្ជ្រោង “ មានផែនការ ស្តាប់ខ្ញុំកុំយំ សម្លាញ់ទៅអាងហែលទឹករបស់ព្រះនាង គាត់ នឹងដោះខ្សែករទុកនៅមាត់ស្រះទឹកនោះ ហើយចូលទៅយកវាមក បន្ទាប់មកពាំទៅដាក់លើរន្ធពស់ “ ក្អែកសួរបើធ្វើអញ្ចឹងមានអ្វីកើតឡើង កញ្ជ្រោង” ធ្វើតាមខ្ញុំហើយចាំមើលលទ្ធផល” ក្អែកបានហើរទៅពាំខ្សែករព្រះនាង កំពង់តែស្រង់ទឹក ហើយស្រែកថា វាយកខ្សែករខ្ញុំទៅហើយ ឆ្មាំយាមបានដឹងហើយតាមសត្វក្អែករហូតដល់រន្ធពស់ក្អែកទម្លាក់ខ្សែករចូលក្នុងរន្ធ ពស់អត់ដឹងរឿងលូនចេញមកក្រៅជាប់ជាមួយខ្សែករ ទាហ៊ានឃើញវាយទាល់តែស្លាប់។ក្អែកឃើញដូច្នេះត្រេកអរ ហើយអរគុណទៅកាន់មិត្តរបស់គេ។

No comments:

Post a Comment